GOALKH | Be With Us, Be Live

Be With Us, Be Live

Latest News

Top Fighter Gamzberg ត្រៀម ​ម៉ន​វិរៈ ​ឈិន ​ក្វាន់ង៉ុយ ​និង​ពេជ្រ​ សី​ហា​ប៉ះ​ កីឡាករ​ មក​ពី​ថៃ​ ​ (0)

កម្ម​វិធី​ប្រ​ដាល់​លក្ខណៈ​អន្តរជាតិ​ ព្រឹក​ថ្ងៃ​អាទិត្យ​ទី​៣០​ខែ​វិច្ឆិកា​ឆ្នាំ​២០១៤​នេះដែល​មាន​ឈ្មោះ​ថា​៖​Top Fighter Gamzberg ​នៃ​សង្វៀន​អា​ស៊ី​អគ្នេយ៍​ បាន​ដាក់​កីឡាករ​​​ចំនួន​បី​រូប​ត្រូវ​បាន​​ដាក់​ឲ្យ​ប្រ​កួត​ជា​មួយ​អ្នក​ប្រ​ដាល់​ថៃ​មក​ពី​​​ថៃ​​។​ ​អ្នក​គ្រប់​គ្រង​កម្ម​វិធី​ប្រ​កួត​គឺ​លោក​ញាណ​សុធី​ប្រាប់​ថា​៖​ការ​ប្រ​កួត​លើក​នេះ​មាន​​គូ​អន្តរ​ជាតិ​ដែល​ចា​កីឡាករល្អៗ ជាង​​មុន​គឺមាន​បី​ប្រ​ភេទ​ទម្ងន់​។​​លោក​បន្ត​ថា​៖​អ្នក​ប្រ​ដាល់​ណា​មាន​សមត្ថភាព​គឺ​ប្រ​កួត​ឈ្នះ​ដោយមិន​ប្រ​កាន់​បក្ខ​ពួក​នោះ​ឡើយ​។​ ចំណែក​ឯ​សមាសភាព​ប្រ​កួត​គប្រ​កួត​លើក​នេះ​ក្នុង​ទម្ងន់​ស្រាល​៥១​គីឡូក្រាម​តម្រូវ​ទៅ​លើ​កីឡាករ​ម៉ន​វិរៈ​មក​ពី​ក្លិប​ព្រែក​ឯង​ត្រូវ​ប្រ​កួត​ជា​មួយ​កីឡាករ​ថៃ​ឈ្មោះ​SenThanong ។​កីឡាករ​ម៉ន​វិរៈ​ហាក់​ដួច​ជា​លំបាក​រក​ដៃ​គូ​ប្រ​កួត​ក្នុង​ស្រុក​ណាស់​​។​ម៉ន​វិរៈ​មាន​កម្ពស់​១,៥៨​ម៉ែត្រ​ប្រវត្តិ​ប្រ​កួត​បាន​ចំនួន​១២១​លើក​ឈ្នះ​១១០​លើក​ចាញ់​៩​លើក​ស្មើ​២​លើក​។​ចំណែក​ដៃ​គូ​គឺ​កីឡាករ​SenThanong​មាន​កម្ពស់​១,៥៨​ម៉ែត្រ​ដូច​គ្នា​មាន​ប្រ​វត្តិ​ប្រ​កួត​បាន​ចំនួន​៦០​លើក​ឈ្នះ​៥០​លើក​ចាញ់​៨​ស្មើ២​លើក​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ​ក្នុង​ទម្ងន់​៥១​នេះ​ថ្មីៗ​ផង​ដែរ​។​ ។​ ពេជ្រ សីហា (ឆ្វេង) ឈិន ក្វាន់ង៉ុយ (កណ្ដាល) ម៉ន វិរៈ (ស្ដាំ) ​កីឡាករ​ឈិន​ក្វាន់​ង៉ុយ​មក​ពី​ក្លិប​មកុដរាជ​សីហ៍​នៃ​ក្រ​សួង​មហា​ផ្ទៃ​មាន​កម្ពស់​១,៨០ម៉ែត្រ​ត្រូវ​ប៉ះ​ជា​មួយ​កីឡា​ករ​ថៃ​ឈ្មោះ​Yort​Youth​ក្នុង​ទម្ងន់​៦៣,៥​គីឡូក្រាម​។​ប្រវត្តិ​ប្រ​កួត​របស់​ក្វាន់​ង៉ុយ​ប្រ​កួត​បាន​ចំនួន​៦៧​ដង​ឈ្នះ​៥៥​ដង​ចាញ់​១១​ដង​ស្មើ១​ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​បាន​ចំនួន​៣៣​ដង​។​ចំណែក​កីឡាករ​Yort​Youth​មាន​កម្ពស់​១,៧២ម៉ែត្រ​ទម្ងន់​៦៣,៥​គីឡូក្រាម​ធ្លាប់​ប្រ​កួត​បាន​ចំនួន​៥០​ដង​ឈ្នះ​៤០​ដង​ចាញ់​៨​ស្មើ​២​ដង​។ ​កីឡាករ​ពេជ្រ​សីហា​មក​ពី​ក្លិប​ក្រ​សួង​ការ​ពារ​ជាតិ​មាន​កម្ពស់​១,៧០​ម៉ែត្រ​ទម្ងន់​៦៨​គីឡូក្រាម​ត្រូវ​ប៉ះ​ប្រ​កួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Than​Vallek​​មាន​ទម្ងន់​ស្មើ​គ្នា​កម្ពស់​១,៦៥​ម៉ែត្រ​។​Than​Vallek​មាន​ប្រវត្តិ​ប្រ​កួត​បាន​ចំ​៥៨​លើក​ឈ្នះ​៤៩​លើក​ចាញ់​៨​លើក​ស្មើ​២​លើក​។​ លោក​ម៉ាង​ម៉ន​គ្រូ​បង្វឹក​របស់​ម៉ន​វិរៈ​និយាយ​ថា​៖​នេះ​ជា​លើក​ទី​៣​ដែល​ម៉ន​វិរៈ​មាន​ឱកាស​បាន​ឡើង​ប្រ​កួត​គូ​អន្តរជាតិ​ជា​មួយ​កីឡាករ​បរទេស​ដែល​មាន​តម្លៃ​ខ្លួន​ប្រ​កួត​ខ្ពស់​ជា​ប្រ​កួត​ជា​មួយ​កីឡាករ​ខ្មែរ​គ្នា​ឯង​។​លោក​បន្ត​ថា​ការ​ប្រ​កួត​នេះ​ពិត​ជា​ចង់​ឈ្នះ​ណាស់​ដើម្បី​ឲ្យ​ឆាប់​ល្បី​ឈ្មោះ​ក្នុង​ការ​ស្វែង​រក​ការ​ប្រ​កួត​អន្តរជាតិ​ក្រោយៗ​ទៀត​។​ទោះ​បី​យ៉ាង​ណា​លោក​មិន​ទាន់​ហ៊ាន​អះ​អាង​ពី​ជ័យ​ជម្នះ​បាន​ត្រឹម​ណា​ទេ​ពី​ព្រោះ​មិន​ធ្លាប់​ឃើញ​ដៃ​គូ​ប្រ​កួត​តែ​ធានា​ប្រ​កួត​អស់​ពី​សមត្ថភាព​មិន​មាន​ពាក់​ព័ន្ធ​រឿង​សំណូក​នោះ​ឡើយ​។ ចំណែក​លោក​ឈិន​ក្វាន់​ចៃ​គ្រូ​បង្វឹក​របស់​ក្វាន់​ង៉ុយ​អះ​អាង​ថា​៖​លោក​មាន​ជំនឿ​ឈ្នះ​កីឡាករ​ថៃ​បាន​ដោយ​ក្បាច់​ជង្គង់​និង​កែង​។​លោក​បន្ត​ថា​ប្រ​សិន​បើ​ក្វាន់​ង៉ុយ​មិន​អាច​ប្រើ​ស្នៀត​កែង​ទទួល​បាន​ផល​ល្អ​នោះ​ទេ​យើង​ក៍​មាន​ការ​លំបាក​ផង​ដែរ​ដោយ​អាច​ចាញ់​គេ​ផ្នែក​កម្លាំង​ពី​ព្រោះ​កីឡាករ​ថៃ​នៅ​ដើម​ទឹក​មិន​សូវ​វាយ​សម្រុក​នោះ​ទេ​ពួក​គេ​ច្រើន​តែ​វាយ​នៅ​ទឹក​ទី​៣​និង​ទី​៤​។​ទោះ​ជា​យ៉ាង​ណា​លោក​មាន​ទំនុក​ចិត្ត​ឈ្នះ​៨០​ភាគ​រយ​លើ​កីឡាករ​ថៃ​ដោយ​ស្នៀត​កែង​។​ សម្រាប់​គូបន្ថែម​​ក្រៅ​ពី​បរទេស​មាន​កីឡាករ​ប្រាក់​ស៊ីណាត​ប្រ​កួត​ជា​មួយ​កីឡាករ​រិទ្ធិ​កៅ​ក្នុង​ទម្ងន់​៥១​គីឡូក្រាម​។​កីឡាករ​ម៉ន​ចាន់​ដារ៉ា​ជា​មួយ​រិទ្ធ​អារុណ​។​ចំណែក​គូ​ប្រដាល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពេល​ល្ងាច​មាន​ជើង​ចាស់​ដែល​បាត់​មុខ​ជិត​១០ឆ្នាំ​គី​កីឡាករ​ពេជ្រ​ប៊ុន​ធឿន​ប្រ​កួត​ជា​មួយ​សេង​ហៀង​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​។​សួង​សុវណ្ណថា​និង​សល់​អាម៉ា​និង​ពុទ្ធ​សុជាតិ​និង​ថៃ​សក្ករៈ​ក្នុង​ទម្ងន់​៦០​គីឡូក្រាម​ដូច​គ្នា​៕

Read More

បើ​សិន ​វង្ស​ ណយ ​វិល​មក​កាន់ ​សង្វៀន​វិញ ​នោះ​មុខ​មាត់ ​សហព័ន្ធ​ អាប់​ឱន ​យ៉ាង​ណា??? (0)

ក្រោយ​ពេល​ដែល​កីឡាករ​វង្ស​ណយ​ចាក​ចេញ​ពី​អាជីព​ប្រ​ដាល់​បាន​ចាប់​យក​វិស័យ​សិល្បះ​នោះ​វង្ស​ណយ​បាន​ចំអក​និង​វៃ​តម្លៃ​អាជីព​មួយ​នេះ​ថោក​ទាប​មិន​គួរ​ឲ្យ​យក​ខ្លួន​បៀត​ក្នុង​នោះ​វង្ស​ណយ​បាន​ប្រ​កាស​តាម​បណ្តាញ​ផ្សព្ច​ផ្សាយ​ថា​បើ​ចង់​ឲ្យ​វង្ស​ណយ​ប្រ​កួត​គឺ​ត្រូវ​រក​តម្លៃ​ប្រ​កួត​មួយ​លើក​ដល់​ទៅ​៣០០០ដុល្លារ​ឯណោះ​ដែល​ជា​រឿង​ហួស​ហេតុ​ផ្ទុយ​ពី​ភាព​ចាក់​ស្តែង​របស់​ស្ថាន​ភាព​នៅ​កម្ពុជា​។​ ថ្វីៗ​នេះ​ប្រភព​ពី​សង្វៀន​បាន​យ័ន​ដែល​មាន​លោក​នាង​ស៊ី​វុត្ថា​បង​ប្រុស​លោក​ទិត​ថាវរិទ្ធ​អគ្គ​នាយក​រង​ដែល​អាង​ស្បែក​ឈ្មោះ​បាយ័ន​ជា​កូន​សម្តេច​ហ៊ុន​សែន​បាន​ប្រឹង​ប្រែង​ទាក់​ទាញ​វង្ស​ណយ​ឲ្យ​មក​ប្រ​កួត​ឡើង​វិញ​ក្នុង​ពេល​ខាង​មុខ​ជា​មួយ​កីឡាករ​ឡៅ​ស៊ីណាត​។​ប្រ​សិន​បើ​មាន​រឿង​អឹចឹង​កើត​ឡើង​មាន​នោះ​វា​ជា​រឿង​ល្អ​ផង​និង​អាក្រក់​ផង​ហើយ​ពាក្យ​សម្តី​ដែល​វង្ស​ណយ​តិះ​ដៀល​មុខ​របរ​ប្រ​ដាល់​យ៉ាង​អន់​ថយ​នោះ​និង​រិះ​គន់​សហព័ន្ធ​ប្រ​ដាល់​យ៉ាង​ចាស់​ដៃ​នោះ​វា​នឹង​ក្លាយ​ទៅ​យ៉ាង​ណា​? វង្ស ណយ        លោក​តែម​ម៉ឺន​ធ្លាប់​អះ​អាង​ថា​៖​លោក​ជា​អ្នក​ជួយ​វង្ស​ណយ​ឲ្យ​ល្បី​និង​មាន​ការ​ប្រ​កួត​បាន​លុយ​ចំណូល​ច្រើន​ជាង​គេ​ប៉ុន្តែ​ចុង​ក្រោយ​វង្ស​ណយ​សង​គុណ​វិញ​យ៉ាង​ចាស់​ដៃ​។​លោក​តែម​ម៉ឺន​បាន​បញ្ចាក់​ថា​៖​ការ​ចាក​ចេញ​ពី​ប្រ​ដាល់​គឺ​ជា​សេរីភាព​របស់​គេ​ផ្ទាល់​ខ្លួន​ហើយ​បើ​ថ្ងៃ​ក្រោយ​វង្ស​ណយ​វិល​មក​វិញ​ប្រ​កួត​វិញ​លោក​ឈប់​ទទួល​ឲ្យ​ប្រ​ដាល់​ទៀត​ហើយ​។​ វង្ស​ណយ​,កែវ​រំចង់​សេន​ប៊ុន​ថេន​ជា​កីឡាករ​ស្ថិត​ក្នុង​សហព័ន្ធ​កីឡា​ប្រ​ដាល់​កម្ពុជា​ដែល​ចេញ​ទៅ​ប្រ​កួត​ក្រៅ​ប្រទេស​ដោយ​មិន​គោរព​ច្បាប់​ហើយ​បាន​នាំ​ទង់​ជាតិ​កម្ពុជា​ទៅ​លើ​តំណាង​ការ​បរាជ័យ​យ៉ាង​អាប់​ឱន​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ជា​ផ្លូវ​ការ​ហើយ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​គ្មាន​សមត្ថភាព​ទប់​ស្កាត់​ដោយ​សា​ឈ្មួញ​អ្នក​នាំ​ចេញ​ទៅ​ប្រ​កួត​បាន​យក​ឈ្មោះ​អ្នក​ធំ​មក​កាង​យ៉ាង​ខុស​ច្បាប់​។​ ការប្រកួតរបស់វង្ស ណយ (ខោវ ស) នៅប្រទេសថៃ        ប្រ​សិន​បើ​លោក​នាង​ស៊ី​វត្ថា​មាន​លទ្ធភាព​ធ្វើ​ការ​បញ្ចុះ​បញ្ចូល​វង្ស​ណយ​ឲ្យ​មក​ប្រ​កួត​បាន​ចុះ​មុខ​មាត់​លោក​ផ្កាយ​បី​តែម​ម៉ឺន​យក​ទៅ​ទុក​ឯណា​ពី​ព្រោះ​សម្តី​របស់​លោក​តែម​ម៉ឺន​នឹង​សាប​ដូច​ទឹក​ភ្លៀង​ឬ​អាច​និយាយ​បាន​ថា​ឋានៈ​ត្រឹម​នាង​ស៊ី​វុត្ថា​អាច​ធ្វើ​អ្វី​បាន​តែ​អំ​បោះរ​ចិត្ត​ឬ?​។​គួរ​រំលឹក​ថា​កាល​ពី​មុន​វង្ស​ណយ​ធ្លាប់​ប្រ​កាស​ឈប់​ជាន់​ប៉ុស្តិ៍​បា​យ័ន​ដោយ​សារ​តែ​ការ​កាត់​ក្តី​ឲ្យ​គេ​ចាញ់​មិន​អស់​ចិត្ត​ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​លោក​នាង​ស៊ី​វត្ថា​អន្ទង​ព្រលឹង​វង្ស​ណយ​ឲ្យ​ជុល​វិញ​ដោយ​បក​ស្រាយ​ថា​គេ​ឲ្យ​លុយ​ច្រើនៗ​។ លោកតែម ម៉ឺន ​ចាំ​មើល​បន្ត​ថា​តើ​នៅ​ស្រុក​ខ្មែរ​ឥទ្ធិពល​របស់​នាង​ស៊ី​វត្ថា​ដែល​ជា​បង​ប្រុស​របស់​ទិត​ថាវរិទ្ធ​អាច​ធ្វើ​អ្វី​បាន​តទៅ​ទៀត​បាន​ខណៈ​ដែល​កន្លង​មក​ឥរិយាបទ​របស់​លោក​ជំនាញ​លត់​ក្រាប​ចំពោះ​មេ​ម្នាក់​ឲ្យ​ស្លាប់​ចិត្ត​តែ​មក​ជិះ​ជាន់​មនុស្ស​រាប់​រយ​នាក់​បាន​ស្រួល​៕

Man Utd ផ្តល់កិច្ចព្រមព្រៀងតម្លៃ ២៧០,០០០ផោនក្នុងមួយសប្តាហ៍ដល់លោក Carlo Ancelotti ជំនួសតំណែងលោកគ្រូបង្វឹក Louis van Gaal (0)

ក្រុម​ Man Utd ​បានផ្តល់ជូន​កិច្ចព្រម​ព្រៀងមួយ​ទៅដល់​លោក​ Carlo Ancelotti ដែលមានតម្លៃ ២៧០,០០០ផោន​ក្នុង​មួយសប្តាហ៍​ដើម្បីក្លាយ​ជាអ្នកគ្រប់​គ្រងថ្មី​របស់ពួកគេ​ បន្ទាប់ពី​ក្រុមពួក​គេបានបាត់​បង់ជំនឿ​ទុក​ចិត្តទៅ​លោក Louis​ van Gaal ​ដែលជា​គ្រូបង្វឹក​នាពេល​បច្ចុប្បន្ន​ ។ លោក ​Ancelotti ​បានបង្ហាញ​នៅសប្តាហ៍​នេះថាគាត់​​បានងាកចុះ​មកមើល​ពីរដងមក​ហើយទៅ​លើកៅ​អីក្តៅនៅ​ទឹកដី​ Old Trafford ​ដំបូងគឺ​សម្លឹងមើល​ជំនួស​តំណែង​លោក​ Alex Ferguson ហើយ​បន្ទាប់មក​ក៏ចង់ជំនួស​តំណែងលោក​ David Moyes​ ។ ខណៈពេល​នេះផងដែរ​ Ancelotti ​មិនចង់​បើកភ្លើងខៀវ​ចាប់អារម្មណ៍​ក្នុងការផ្លាស់​ប្តូរនោះទេ​ ប៉ុន្តែក្រុម​ Man

View More Articles

Top Bookmakers

M88 Review

M88 Review (0)

Register Now! Reason why they are in our chosen list: 1. Various preferred products available: - Sportsbook (football, tennis, basketball, volleyball, etc) - Live Casino powered by OpusGaming -

Read More